THE NEXT- ព្រឹត្តិការណ៍អ្នកបន្ទាប់ខ្នាតតូចនិយាយអំពីការផ្លាស់ប្តូរខ្លួនឯងនិងបទពិសោធន៍សិក្សានៅក្រៅប្រទេស

THE NEXT- ព្រឹត្តិការណ៍អ្នកបន្ទាប់ខ្នាតតូចនិយាយអំពីការផ្លាស់ប្តូរខ្លួនឯងនិងបទពិសោធន៍សិក្សានៅក្រៅប្រទេស

ព្រឹត្តិការណ៍អ្នកបន្ទាប់ខ្នាតតូច ទីតាំង៖ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាសាខាបាត់ដំបង។ កាលបរិច្ឆេទ៖២៨ ឧសភា ២០១៧ ប្រធានបទ"ជំហ៊ានបន្ទាប់ជារបស់អ្នក" ព្រឹត្តិការណ៍នេះបានប្រព្រឹិត្តទៅយ៉ាងរលូនដែលមានការចូលរួមពីយុវជនប្រមាណ ជាង៥០នាក់។ ក្នុងនោះផងដែរ ខ្លឹមសារនៃកម្មិវិធីគឺសំដៅទៅលើជីវិតរបស់វាគ្មិនដែលបានសិក្សា នៅក្រៅប្រទេស ព្រមទាំងការផ្លាស់ប្តូរខ្លួនឯងផងដែរ។ វាគ្មិនលោក អ៊នឌីដាណាក់ដែលជានិស្សិតអាហាររូបករណ៍ជំនាញវិស្វករសំណង់ស៊ីវិល នៅវិទ្យាស្ថាន ITC កម្ពុជា និងជាសិស្សឆ្នើមនិទ្ទេស Aកាលពីឆ្នាំ២០១៥ បានផ្តល់ដំបូន្មានដល់យុវជនដែលបានចូលរួមថា "បើចង់ឈ្នះខ្លួនឯង និងរៀនពូកែត្រូវមានសុខភាពល្អ២យ៉ាងទី១ គឺសុខភាពផ្លូវកាយ និងទី២គឺសុខភាពផ្លូវចិត្តចិត្តឬខួរក្បាល" ។ រីឯលោក ឆែមចណ្ណារិទ្ធិ ដែលជានិស្សិត អាហារូបករណ៍នៅសាកលវិទ្យាល័យ Rajamagala University of Technology Thailand បាននិយាយថា "រៀនត្រូវមានគោលដៅអោយច្បាស់ថា តើនៅថ្ងៃអនាគត អ្នកចង់ក្លាយជាអ្វី តើអ្វីដែលអ្នកត្រូវតៀមខ្លួនដើម្បីទៅដល់គោលដៅនោះ"។ លោកបានបន្ថែមថា "កុំដេកសុបិន្ត ត្រូវដាក់គោលដៅហើយខិតខំប្រឹងប្រែង អោយអស់ពីសមត្ថភាពទើបសម្រេេចនូវអ្វីដែលខ្លួនចង់បាន"។ ចំណែកឯវាគ្មិន កញ្ញា វណ្ណ ច័ន្ទបូរមី ផ្តល់យោបល់ថា "យើងនៅក្មេងត្រូវមានជំនឿ លើខ្លួនឯង ដួរត្រូវងើប ហើយខំអភិវឌ្ឍន៍ឯង មានតែខ្លួនឯងតែ ដែលដឹងពីខ្លួនឯងច្បាស់"។ កញ្ញាបានបន្ថែមថា " ត្រូវផ្លាស់ប្តូរទំលាប់់ និងផ្នត់គំនិតដែលមិននាំអោយអ្នកលូតលាស់ ប្រសិនបើអ្នកចង់ទៅមុខអោយឆ្ងាយ និងសម្រេចជោគជ័យក្នុងការសិក្សា និងគុណភាពក្នុងការរស់នៅ"។ កញ្ញា វណ្ណ ច័ន្ទបូរមី ជាសិស្ស អាហារូបករណ៍ UWC Atlantic College នៃចក្រភពអង់គ្លេស។ វាគ្មិនលោក នុល សុខន ដែលជានាយកផ្នែករដ្ឋបាល និងសិក្សាធិការនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា សាខាខេត្តបាត់ដំបង លោកមានប្រសាសថា "យុវជនត្រូវជ្រើសរើសជំនាញ អោយស្របតាមទេពកោសល្យនិងទីផ្សារការងារ ហើយភាសាអង់គ្លេសជាជំនាញដែលមិនអាចខ្វះបានក្នុងទីផ្សារការងារ"។ ព្រឹត្តិការណ៍អ្នកបន្ទាប់ខ្នាតតូចនេះបានការចូលរួមគាំទ្រពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ ~ស៊ូសិទ្ធិ សត្យា~
Location
SDGS

Share via

Share